iPhone គឺជាម៉ាកទូរសព្ទដែលមានការនិយមប្រើខ្លាំងពីសំណាក់ប្រជាជនទូរទាំងពិភពលោក រួមទាំងប្រជាជនខ្មែរយើងផងដែរ។ ហើយថ្ងៃនេះ Technology Cambodia (ចាបខៀវ) នឹងធ្វើការលើកយកគន្លឹះល្អៗទាំង៦ ក្នុងការប្រើប្រាស់ iPhone ទាំង៦ ដែលមនុស្សភាគច្រើនមិនចាប់អារម្មណ៍។ ដោយគន្លឹះទាំង៦នោះមានដូចខាងក្រោម៖
ទី១ ការថតវីដេអូកុំឲ្យដាច់ចម្រៀង៖
ប្រសិនបើអ្នកចង់ថតវីដេអូឱ្យជាប់ជាមួយនឹងបទចម្រៀង អ្នកមិនចាំបាច់ហត់ទៅប្រើកម្មវិធីកាត់តវីដេអូទេ ដោយអ្នកគ្រាន់តែបើកចម្រៀង ហើយបន្ថយសំឡេងបន្ដិច បន្ទាប់មកចូលទៅកាមេរ៉ា រួចហើយចុចថតវីដេអូជាការស្រេច។ ប៉ុន្ដែវិធីសាស្រ្ដមួយនេះ គឺអាចប្រើបានចំពោះតែ iPhone ចាប់ពីសេរី iPhone X ឡើងទៅតែប៉ុណ្ណោះ។
ទី២ លាក់រូបភាព៖
សម្រាប់អ្នកប្រើប្រាស់ iPhone ហើយអ្នកចង់លាក់រូបភាពមិនឱ្យគេឃើញ អ្នកគ្រាន់តែចុចចូល Setting បន្ទាប់មកជ្រើសរើសពាក្យថា Photo រូចបិទមុចងារ Hidden album ជាការស្រេច។ ប្រសិនបើអ្នកចង់ឲ្យរូបថតទាំងនេះបង្ហាញវិញ អ្នកគ្រាន់តែចុចបើក Hidden album នេះវិញតែប៉ុណ្ណោះ។
ទី៣ បិទកម្មវិធីបើកចោល៖
នៅពេលដែលចង់បិទកម្មវិធីបើកចោលកុំឱ្យទូរសព្ទប្រឹងអូសខ្លាំង បច្ចុប្បន្ននេះ នៅក្នុង iPhone គឺអ្នកអាចអូសចោលបានម្ដងមួយតែប៉ុណ្ណោះ ប៉ុន្តែចាប់ពីថ្ងៃនេះទៅអ្នកអាចបិទកម្មវិធីបើកចោលទាំងនោះបានកាន់តែលឿនជាងមុន តាមរយៈការប្រើ បីម្រាមដើម្បីអូសបិទកម្មវិធីទាំងនោះបាន ដោយអ្នកមិនចាំបាច់អូសម្តងមួយៗដូចមុនឡើយ។
ទី៤ កំណត់ម៉ោងបិទកម្មវិធី៖
ជាទូទៅមុនពេលចូលគេងមានមនុស្សមួយចំនួនចុលចិត្តបើកចម្រៀងស្តាប់ចោលទើបគេងលក់ ប៉ុន្តែការធ្វើបែបនេះវាមិនល្អចំពោះសុខភាពថ្មររបស់ទូរសព្ទយើងទេ។ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះអ្នកអាចទៅបើកមុខងារ Timer កំណត់ពេល១ទៅ២ម៉ោងចោលបាន នៅពេលដល់ម៉ោងនោះវានឹងបិទកម្មវិធីបើកចោលទាំងអស់ដោយស្វ័យប្រវត្តិ។ ហើយរយៈពេល១ម៉ោង ល្មមឱ្យយើងគេងលក់ហើយ។
អត្ថបទដោយ៖ អូន រ៉ាទី